Thursday, March 1, 2018

ការវះកាត់ Neymar ត្រូវបាន​គ្រូពេទ្យក្រុម​ជម្រើសជាតិប្រេស៊ីលជាអ្នកសម្រេចចិត្ត

អ្្នកចាត់ការក្លឹប PSG គឺលោក Unai Emery បាន​បញ្ជាក់ថា​ការសម្រេច​បញ្ជូន​ Neymar ទៅ​វះកាត់នៅមាតុភូមិ​របស់គេ គឹឺធ្វើ​ឡើង​ពីរបីថ្ងៃ​ក្រោយ​ពិគ្រោះយោបល់ជាមួយ​គ្រូពេទ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។
Neymar នឹង​ត្រូវ​បញ្ជូនទៅវះកាត់​នៅ​មាតុភូមិ​របស់​ខ្លួន ហើយ​នឹង​ត្រូវខក​ខាន​​ការ​ប្រកួត​ Champions League ជើងទីពីរទល់​នឹង​ Real Madrid ហើយ​មិន​ទាន់​ដឹង​ថា​អាច​នឹង​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​ប្រកួត​ World Cup បានដែរ ឬ យ៉ាងណានោះទេ។
ប្រធានក្លឹប PSG គឺលោក Nasser Al-Khelaifi បានបញ្ជាក់ទៅកាន់អ្នកគាំទ្រ​ថា  “PSG គ្មាន​ជម្រើស​អ្វីផ្សេងក្រៅ​ពី​បញ្ជូន​ Neymar ទៅទទួលការវះកាត់​របួស​ជើង​នៅ​ប្រទេសកំណើត​របស់​គេ​ឡើយ”។
គួររំលឹកផងដែរថា Neymar បាន​រងរបួស​ធ្ងប់ធ្ងរ​នៅ​ត្រង់​ជើង​ ក្នុងជំនួបស៊ីសាច់ហុតឈាម​តទល់​នឹងក្លឹប Marseille ដែល​ទទួលបាន​ជ័យ​ជម្នះក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ​មុន​នេះ ក្នុង​ក្របខ័ណ្ឌ Ligue 1។
កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃបំផុត​របស់​ពិភពលោក​រូប​នេះ​នឹង​ត្រូវ​វះ​កាត់ ហើយ​យ៉ាង​ហោច​ណាស់​ក៏ត្រូវ​ខក​ខាន​ប្រកួត​ ៦ សប្តាហ៍ដែរ។ រូបគេ​នឹង​ត្រូវវះកាត់​ដោយ វេជ្ជបណ្ឌិត Rodrigo Lasmar អម​ដោយ លោកសាស្ត្រាចារ្យ Saillant ដែលតំណាង​ឲ្យ​ PSG។”
រក្សាសិទ្ធដោយ :​ ថុល​ សុផាន់ណា

No comments:

Post a Comment