Wednesday, May 23, 2018



នៅថ្ងៃទី23 ខែឧសភា ឆ្នាំ 2018នេះ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់  បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា1500$ រងចាំកីឡាករលោក រឿង សោភណ្ឌ័ គុនខ្មែរជាកេរ្តិ៍របស់ដូនតាមិនប្រឹងលើកស្ទួយបែរជាជ្រោមជ្រែងកីឡាចម្លងពីគេទៅវិញ..!។



លោក ពេជ្រ ស្រស់ ថា ប៉ុន្មានថ្ងៃមុន ខ្ញុំ ឃើញលោកនាយករដ្ឋមន្រ្តីបានឧបត្ថម្ភដល់កីឡាករតៃក្វាន់ដូយ៉ាងច្រើនមានទឹកប្រាក់រហូតដល់១៩ម៊ឺនដុល្លារ ប៉ុន្តែចំពោះគុនខ្មែរ​វិញស្ងាត់ឲ្យឈឹង ដូចជាកីឡាករលោករឿង សោភ័ណ្ឌ បានវាយឈ្នះខ្សែរក្រវ៉ាត់នៅប្រទេសបារាំងរហូតបានពីរខ្សែរក្រវ៉ាត់ ប៉ុន្មានគ្មានស្ថាប័នរដ្ឋណាមួយចេញមុខលើកទឹកចិត្តគាត់ទាល់តែសោះ ពិតជាចម្លែកខ្លាំងមែនទែន ដោយហេតុ គុនខ្មែរជាកេរ្តិ៍របស់ខ្លួនមិនជួយជ្រោមជ្រែង បែរជាមកជ្រោមជ្រែងកីឡាចម្លងពីគេទៅវិញ ..!




ប្រមុខបក្សរូបនេះបានចោទសួរថា តើមានកីឡាករគុនខ្មែរណាមួយមានទឹកចិត្តបន្តថែរក្សាគុនខ្មែរ ដែលជាជាកេរ្តិ៍របស់ដូនតារបស់យើងនោះ ...? ក្នុងន័យនេះ ខ្ញុំ ពេជ្រ ស្រស់សូមប្រកាសឧបត្ថម្ភលោក រឿង សោភ័ណ្ឌ នូវទឹកប្រាក់ 1500$ ដើម្បីលើកទឹកចិត្ត និងថែរក្សាគុនខ្មែរ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាយើង។

 លោកបន្ថែមថា បោះឆ្នោតជូនគណបក្សយុវជនកម្ពុជាគឺបោះឆ្នោតសង្រ្គោះខ្លួនឯងនិងការអភិវឌ្ឍជាតិខ្មែរឲ្យរុងរឿង។


កែសម្រួលដោយ : ថុល សុផាន់ណា 
Khmer Ball Live 

Monday, May 14, 2018

PSG តែងតាំងអតីតគ្រូ Dortmund ជាអ្នកចាត់ការថ្មី 



Paris Saint Germain បានតែងតាំងលោក Thomas Tuchel ជាអ្នកចាត់ការថ្មីនៅថ្ងៃចន្ទ ទី១៤ ឧសភា។



លោក Tuchel ដែលនៅទំនេរក្រោយចេញពីក្លិបនៅលីគកំពូលអាល្លឺម៉ង់ កាលខែឧសភា ២០១៧ បានចុះកិច្ចសន្យាចំនួន២ឆ្នាំ។
បុរសវ័យ៤៤ឆ្នាំខាងលើបានចំណាយពេល២រដូវកាលនៅ Dortmund ជំនួសកៅអីលោក Jurgen Klopp ដែលចេញទៅដឹកនាំ Liverpool កាលឆ្នាំ២០១៥។


លោក Tuchel នឹងកាន់ការងារចំនួនលោក Unai Emery ដែលទើបនាំ PSG ឈ្នះជើងឯកក្នុងស្រុក៣កម្មវិធីផ្សេងគ្នា តែមិនត្រូវបានផ្ដល់កិច្ចសន្យាថ្មីឡើយ។
ប្រធានក្លិប PSG អះអាងថា លោក Tuchel គឺជាគ្រូបង្វឹកដែលមានភាពប្រកួតប្រជែងខ្ពស់ប្រកបដោយមហិច្ឆតាខ្ពស់៕

កែសម្រួលដោយ : លោក ថុល សុផាន់ណា 
រាជធានីភ្នំពេញ , 15.ឧសភា.2018