Wednesday, May 23, 2018



នៅថ្ងៃទី23 ខែឧសភា ឆ្នាំ 2018នេះ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់  បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា1500$ រងចាំកីឡាករលោក រឿង សោភណ្ឌ័ គុនខ្មែរជាកេរ្តិ៍របស់ដូនតាមិនប្រឹងលើកស្ទួយបែរជាជ្រោមជ្រែងកីឡាចម្លងពីគេទៅវិញ..!។



លោក ពេជ្រ ស្រស់ ថា ប៉ុន្មានថ្ងៃមុន ខ្ញុំ ឃើញលោកនាយករដ្ឋមន្រ្តីបានឧបត្ថម្ភដល់កីឡាករតៃក្វាន់ដូយ៉ាងច្រើនមានទឹកប្រាក់រហូតដល់១៩ម៊ឺនដុល្លារ ប៉ុន្តែចំពោះគុនខ្មែរ​វិញស្ងាត់ឲ្យឈឹង ដូចជាកីឡាករលោករឿង សោភ័ណ្ឌ បានវាយឈ្នះខ្សែរក្រវ៉ាត់នៅប្រទេសបារាំងរហូតបានពីរខ្សែរក្រវ៉ាត់ ប៉ុន្មានគ្មានស្ថាប័នរដ្ឋណាមួយចេញមុខលើកទឹកចិត្តគាត់ទាល់តែសោះ ពិតជាចម្លែកខ្លាំងមែនទែន ដោយហេតុ គុនខ្មែរជាកេរ្តិ៍របស់ខ្លួនមិនជួយជ្រោមជ្រែង បែរជាមកជ្រោមជ្រែងកីឡាចម្លងពីគេទៅវិញ ..!




ប្រមុខបក្សរូបនេះបានចោទសួរថា តើមានកីឡាករគុនខ្មែរណាមួយមានទឹកចិត្តបន្តថែរក្សាគុនខ្មែរ ដែលជាជាកេរ្តិ៍របស់ដូនតារបស់យើងនោះ ...? ក្នុងន័យនេះ ខ្ញុំ ពេជ្រ ស្រស់សូមប្រកាសឧបត្ថម្ភលោក រឿង សោភ័ណ្ឌ នូវទឹកប្រាក់ 1500$ ដើម្បីលើកទឹកចិត្ត និងថែរក្សាគុនខ្មែរ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាយើង។

 លោកបន្ថែមថា បោះឆ្នោតជូនគណបក្សយុវជនកម្ពុជាគឺបោះឆ្នោតសង្រ្គោះខ្លួនឯងនិងការអភិវឌ្ឍជាតិខ្មែរឲ្យរុងរឿង។


កែសម្រួលដោយ : ថុល សុផាន់ណា 
Khmer Ball Live 

Monday, May 14, 2018

PSG តែងតាំងអតីតគ្រូ Dortmund ជាអ្នកចាត់ការថ្មី 



Paris Saint Germain បានតែងតាំងលោក Thomas Tuchel ជាអ្នកចាត់ការថ្មីនៅថ្ងៃចន្ទ ទី១៤ ឧសភា។



លោក Tuchel ដែលនៅទំនេរក្រោយចេញពីក្លិបនៅលីគកំពូលអាល្លឺម៉ង់ កាលខែឧសភា ២០១៧ បានចុះកិច្ចសន្យាចំនួន២ឆ្នាំ។
បុរសវ័យ៤៤ឆ្នាំខាងលើបានចំណាយពេល២រដូវកាលនៅ Dortmund ជំនួសកៅអីលោក Jurgen Klopp ដែលចេញទៅដឹកនាំ Liverpool កាលឆ្នាំ២០១៥។


លោក Tuchel នឹងកាន់ការងារចំនួនលោក Unai Emery ដែលទើបនាំ PSG ឈ្នះជើងឯកក្នុងស្រុក៣កម្មវិធីផ្សេងគ្នា តែមិនត្រូវបានផ្ដល់កិច្ចសន្យាថ្មីឡើយ។
ប្រធានក្លិប PSG អះអាងថា លោក Tuchel គឺជាគ្រូបង្វឹកដែលមានភាពប្រកួតប្រជែងខ្ពស់ប្រកបដោយមហិច្ឆតាខ្ពស់៕

កែសម្រួលដោយ : លោក ថុល សុផាន់ណា 
រាជធានីភ្នំពេញ , 15.ឧសភា.2018

Thursday, April 19, 2018

លោក ពេជ្រ ស្រស់ ប្រកាស លើកទឹកចិត្ត 5,000 $ដល់ កីឡាករណា ដែល ផ្តួល កីឡាករ សែនស្ថាន បានជោគជ័យ



                                                           
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធាន គណបក្ស យុវជនកម្ពុជា  បានសសេរសារប្រកាស  ផ្តល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់កីឡាករណាដែលអាច ផ្តួលកីឡាករ សែនស្ថាន តារា Thai Fight បាន លោកនិងផ្តល់ប្រាក់ចំនួន៥ពាន់ដុល្លារ ។
ការប្រកាស ផ្តល់ប្រាក់លើកទឹកចិត្តរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងបន្ទាប់ពី មានការ ឌឺដងពីតារាថៃហ្វៃ សែនស្ថាន  ហៅ អ្នកប្រដាល់ កម្ពុជា មកប្រកួតមួយណាក៏បាន ។
លោកពេជ្រ ស្រស់ សរសេរសារបង្ហោះនៅលើបណ្តាញសង្គមរបស់លោក ថា «បើមានកីឡាករគុនខ្មែរណាមួយផ្តួល កីឡាករសៀមនេះបាន(ចោរសៀម) ខ្ញុំជូនថវិកាលើកទឹកចិត្ត 5,000 $$។ ពូជខ្មែរជាពូជប្រយុទ្ធមិនអាចអោយជន បរទេសណាមួយមើលងាយបានឡើយ។  យើងរួមគ្នាលើកគុណតម្លៃវិស័យគុនខ្មែរ។ ២០/៤/២០១៨
សូមរំលឹកថា ក្រោយបញ្ចប់ព្រឹត្តិការណ៍ Thai Fight កាលពីថ្ងៃសៅរ៍កន្លងទៅដោយយកឈ្នះលើ ឡុង សុវណ្ណឌឿន ក្នុងទឹកទី ១ គណនីបណ្ដាញសង្គមរបស់ សែនស្ថាន ទទួលរងនៅការវាយឡុកពីសំណាក់អ្នកគាំទ្រប្រដាល់ខ្មែរ ដែលមិនពេញចិត្តចំពោះការផ្គូផ្គង ព្រមទាំងបោះពាក្យឌឺដងជើងខ្លាំងទម្ងន់ ៧០គ.ក្រ រូបនេះថា បើខ្លាំងសាកនិង ធឿន ធារ៉ា ទៅ។ ឆ្លើយតបនិងខមមិនរបស់អ្នកគាំទ្រខ្មែរម្នាក់ សែនស្ថាន ដែលធ្លាប់ផ្ដួល ឡុង សុភី ត្រឹមទឹកទី ១ ដែរនោះ បានឆ្លើយតបយ៉ាងខ្លីថា «ដាក់មក ខ្ញុំចាំទទួល»។ នេះជាប្រតិកម្មដ៏ខ្លីមួយរបស់អ្នកប្រដាល់ ថៃហ្វៃត៍ ក្រោយទទួលរងការវាយឡុកពីសំណាក់អ្នកគាំទ្រ គុនខ្មែរ ហើយក៏ធ្លាប់កើតឡើងចំពោះអ្នកប្រដាល់ថៃផ្សេងៗ
កន្លងមកទំព័រ Facebook របស់ Thai Fight ពុំសូវមានការបញ្ចេញមតិរបស់ជនជាតិថៃឬបរទេសប៉ុន្មានទេ ប៉ុន្តែបែជាទទួលបានចំណាប់អារម្មណ៍ខ្ពស់គីប្រជាជន កម្ពុជា និង ភូមា ទៅវិញ។ បើទោះបីជាអ្នកប្រើប្រាស់បណ្ដាញសង្គមFacebook របស់ កម្ពុជា តែងកាត់តរូបភាពផ្គូផ្គងកីឡាករ ថៃហ្វៃត៍ និង កម្ពុជា ក្ដី តែក្រុមហ៊ុនមួយនេះហាក់មិនបានចាប់អារម្មណ៍អ្វីឡើយ និងយូរៗម្ដងតែងឆ្មក់បញ្ឈឺអ្នកគាំទ្រ គុនខ្មែរ តាមរយៈយុទ្ធសាស្ត្រផ្គូផ្គងបែប «បំបាក់ផុយៗ»
យ៉ាងណាមិញ ធឿន ធារ៉ា ជាកីឡាករប្រចាំ Max Muay Thai តែប៉ុណ្ណោះ ហើយកន្លងមក កម្មវិធីប្រដាល់របស់ប៉ុស្តិ៍លេខ ៨ នេះក៏មានវិវាទនិងក្រុមហ៊ុន Thai Fight រហូតដល់ប្ដឹងគ្នាដល់តុលាការ។ លើសពីនេះការប្រឡូកក្នុងកម្មវិធី Thai Fight ជាការប្រថុយដ៏គ្រោះថ្នាក់មួយ ព្រោះស្ថាប័នរៀបចំប្រដាល់មួយនេះគ្មានមនោសញ្ចេតនាលើអ្នកប្រដាល់បរទេសដូចMax Muay Thai ឡើយ។
រក្សាសិទ្ធិដោយ: ថុល សុផាន់ណា
ដោយមានការគាំទ្រដោយ : Page Khmer Ball Live 
                                          188BET CAMBODIA





Thursday, March 1, 2018

ការវះកាត់ Neymar ត្រូវបាន​គ្រូពេទ្យក្រុម​ជម្រើសជាតិប្រេស៊ីលជាអ្នកសម្រេចចិត្ត

អ្្នកចាត់ការក្លឹប PSG គឺលោក Unai Emery បាន​បញ្ជាក់ថា​ការសម្រេច​បញ្ជូន​ Neymar ទៅ​វះកាត់នៅមាតុភូមិ​របស់គេ គឹឺធ្វើ​ឡើង​ពីរបីថ្ងៃ​ក្រោយ​ពិគ្រោះយោបល់ជាមួយ​គ្រូពេទ្យ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល។
Neymar នឹង​ត្រូវ​បញ្ជូនទៅវះកាត់​នៅ​មាតុភូមិ​របស់​ខ្លួន ហើយ​នឹង​ត្រូវខក​ខាន​​ការ​ប្រកួត​ Champions League ជើងទីពីរទល់​នឹង​ Real Madrid ហើយ​មិន​ទាន់​ដឹង​ថា​អាច​នឹង​លេង​ឲ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​ក្នុង​ប្រកួត​ World Cup បានដែរ ឬ យ៉ាងណានោះទេ។
ប្រធានក្លឹប PSG គឺលោក Nasser Al-Khelaifi បានបញ្ជាក់ទៅកាន់អ្នកគាំទ្រ​ថា  “PSG គ្មាន​ជម្រើស​អ្វីផ្សេងក្រៅ​ពី​បញ្ជូន​ Neymar ទៅទទួលការវះកាត់​របួស​ជើង​នៅ​ប្រទេសកំណើត​របស់​គេ​ឡើយ”។
គួររំលឹកផងដែរថា Neymar បាន​រងរបួស​ធ្ងប់ធ្ងរ​នៅ​ត្រង់​ជើង​ ក្នុងជំនួបស៊ីសាច់ហុតឈាម​តទល់​នឹងក្លឹប Marseille ដែល​ទទួលបាន​ជ័យ​ជម្នះក្នុងលទ្ធផល ៣-០ កាលពីថ្ងៃអាទិត្យ​មុន​នេះ ក្នុង​ក្របខ័ណ្ឌ Ligue 1។
កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃបំផុត​របស់​ពិភពលោក​រូប​នេះ​នឹង​ត្រូវ​វះ​កាត់ ហើយ​យ៉ាង​ហោច​ណាស់​ក៏ត្រូវ​ខក​ខាន​ប្រកួត​ ៦ សប្តាហ៍ដែរ។ រូបគេ​នឹង​ត្រូវវះកាត់​ដោយ វេជ្ជបណ្ឌិត Rodrigo Lasmar អម​ដោយ លោកសាស្ត្រាចារ្យ Saillant ដែលតំណាង​ឲ្យ​ PSG។”
រក្សាសិទ្ធដោយ :​ ថុល​ សុផាន់ណា

Wednesday, February 21, 2018


ស្តីពីវិស័យអប់រំ គឺពង្រឹងវិស័យអប់រំនៅតាមបណ្តាលគ្រឹះស្ថានសិក្សាអប់រំជាតិ និងឯកជនចាប់តាំងពីថ្នាក់បឋមរហូត ដល់ ក្រោយឧត្តមសិក្សា ។

បន្ថែមពីគោលនយោបាយពង្រឹងវិស័យអប់រំខាងលើនេះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សយុវជនកម្ពុជា នឹងផ្តល់ប្រាក់កម្ចីដោយមិនយកការប្រាក់ចំពោះយុវជនកម្ពុជាដែលចង់បន្តនៅថ្នាក់មហាវិទ្យាល័យរបស់ខ្លួន ។




ដោយហេតុថា វិស័យអប់រំ ​គឺជាកាតព្វកិច្ច​ជា​ចាំបាច់​នៅក្នុង​ការអភិវឌ្ឍ​ធនធាន​មនុស្សជាតិ ដោយ​ផ្ដល់នូវ​ការបណ្ដុះ​ឲ្យ​មានចំណេះដឹង ជំនាញ សមត្ថភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ ឥរិយាបថ​ល្អ សុជីវធម៌​ល្អ និង​ចរិតលក្ខណៈ​ល្អ ដើម្បី​ជំរុញ​ឲ្យ​អ្នកសិក្សា​ចេះដឹង ស្រឡាញ់ និង​ការពារ​អត្តសញ្ញាណ​ជាតិ វប្បធម៌​ជាតិ ចូលរួម​អភិវឌ្ឍន៍​ជាតិ​។​
បោះឆ្នោតជូនគណបក្សយុវជនកម្ពុជាគឺបោះឆ្នោតសង្គ្រោះខ្លួនឯង។
#ជ័យយោ ! គណបក្សយុវជនកម្ពុជា 

រក្សាសិទ្ធដោយ : ថុល សុផាន់ណា

Sunday, February 4, 2018



    កែវ សុខផេង ​លេចធ្លោ​ជាង​គេ​ក្នុង​ចំណោម​កីឡាករ​កម្ពុជា​នៅ​លីគ​កំពូល​ម៉ាឡេស៊ី


    លីគ​កំពូល​ម៉ាឡេស៊ី​បាន​ចាប់​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ ​ដោយ​កីឡាករ​កម្ពុជា​ទាំង​​៤នាក់​សុទ្ធ​តែ​បាន​បង្ហាញ​ខ្លួន​ទាំង​អស់​ជាមួយ​ក្រុម​ថ្មី​របស់​គេ។​

    ជាមួយ​គ្នា​នោះ​ដែរ ​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​ហាក់​ដូចជា​មាន​ការ​លេចធ្លោ​ជាងគេ ដោយ​អាច​រក​គ្រាប់​បាល់​១​គ្រាប់ ​និង​ជា​គ្រាប់​បាល់​ដំបូង​គេ​ក្នុង​លីគ​ម៉ាឡេស៊ី​នា​រដូវ​កាល​ថ្មី​នេះ​ផង​ដែរ ​ក្នុង​ជ័យ​ជម្នះ​ PKNP FC ​លើ​ក្រុម​ Negeri Sembilan FA ១-០។ ​ដោយ​ឡែក​សម្រាប់​កីឡាករ ចាន់ វឌ្ឍនាកា ​វិញ ​មិន​ទាន់​អាច​រក​គ្រាប់​បាល់​បាន​ទេ ​ដោយ​ក្រុម Pahang ​របស់​គេ​បាន​​ត្រឹម​ស្មើ​ជាមួយ Perak ០-០ ​ប៉ុណ្ណោះ។
    ងាក​ទៅ​មើល​ក្រុម​ Terengganu ​របស់​កីឡាករ ធារី ចន្ថាប៊ីន​វិញ ក៏​រក​បាន​១​ពិន្ទុ​ដែរ ​ដោយ​បាន​ត្រឹម​ស្មើ​នឹង PKNS FC ២-២ ​ក្នុង​ការ​ប្រកួត​បើក​ឆាក​នេះ។ និយាយ​ពី ប្រាក់ មុន្នីឧត្តម ​វិញ ​គឺ​ដូច​លទ្ធផល​ខាង​លើ ​ក្រុម​របស់​គេ​ចាញ់​ក្រុម​របស់ កែវ សុខផេង ​១-០។
    ក្នុង​លីគ​កំពូល​ម៉ាឡេស៊ី​រដូវ​កាល​នេះ ​មាន​កីឡាករ​កម្ពុជា​៤​រូប​ចូល​លេង ​ហើយ​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​ជម្រើស​១១​នាក់​ដំបូង​ផង​ដែរ។ ​កីឡាករ​ទាំង​៤​នាក់​នោះ​រួម​មាន ប្រាក់ មុន្នីឧត្តម ​ចាន់ វឌ្ឍនាកា ​កែវ សុខផេង ​និង​ធារី ចន្ថាប៊ីន៕
    អត្ថបទ៖ ថុល សុផាន់ណា 

    Friday, August 4, 2017

    ឈ្នះ​មួយ​ប្រកួតនៅស៊ីហ្គេម បាល់ទាត់​ U22 កម្ពុជា នឹង​បាន​ម្នាក់២ពាន់ដុល្លារ​


    សមាជិក​ក្រុម​បាល់ទាត់ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម២២ឆ្នាំ នឹងទទួល​បាន​ម្នាក់២០០០ដុល្លារអាមេរិកពីក្រុមហ៊ុនស្រាបៀរអង្គរ ក្នុងជ័យជម្នះ​មួយលើកៗ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម ២០១៧ នៅ​ប្រទេសម៉ាឡេស៊ី នៅ២សប្ដាហ៍ទៀត។ នេះ​បើ​តាម​ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិអូឡាំពិក​កម្ពុជា។
    គួរ​បញ្ជាក់​ថា U​22 ​កម្ពុជា ស្ថិត​នៅ​​ពូល B​ ​នៃ​​ព្រឹត្តិការណ៍ស៊ី​ហ្គេម ​ជាមួយនឹ​ងថៃ​, ​វៀតណាម, ឥណ្ឌូនេស៊ី, ​ទីម័រខាង​កើត និង ​ហ្វីលីពីន​៕

    នាំមកជូនដោយ​ : KhmerBall.Com