ឈ្នះមួយប្រកួតនៅស៊ីហ្គេម បាល់ទាត់ U22 កម្ពុជា នឹងបានម្នាក់២ពាន់ដុល្លារ
សមាជិកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ នឹងទទួលបានម្នាក់២០០០ដុល្លារអាមេរិកពីក្រុមហ៊ុនស្រាបៀរអង្គរ ក្នុងជ័យជម្នះមួយលើកៗនៅព្រឹត្តិការណ៍ស៊ីហ្គេម ២០១៧ នៅប្រទេសម៉ាឡេស៊ី នៅ២សប្ដាហ៍ទៀត។ នេះបើតាមឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
គួរបញ្ជាក់ថា U22 កម្ពុជា ស្ថិតនៅពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេម ជាមួយនឹងថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ទីម័រខាងកើត និង ហ្វីលីពីន៕
នាំមកជូនដោយ : KhmerBall.Com