ខ្សែប្រយុទ្ធឆ្នើមក្នុងពិភពលោក Cristiano Ronaldo បានសម្ដែងការមិនពេញចិត្តចំពោះការចោទប្រកាន់ថា មិនបានបង់ពន្ធនៅប្រទេសអេស្ប៉ាញ និងបានបង្ហាញគំនិតចង់វិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ។
តារាបាល់ទាត់របស់ក្លឹប Real Madrid រូបនេះត្រូវបានគេចោទប្រកាន់ពីបទបោកបញ្ឆោតអាជ្ញាធរពន្ធដារអេស្ប៉ាញក្នុងតម្លៃ ១៤.៧ លានអឺរ៉ូ។ ពាក់ព័ន្ធបញ្ហានេះ Ronaldo បាននិយាយថា ៖ « នៅប្រទេសអង់គ្លេស ខ្ញុំមិនដែលជួបបញ្ហាទាំងអស់នេះទេ។ នេះជាមូលហេតុដែលធ្វើឲ្យខ្ញុំចង់ត្រលប់ទៅអង់គ្លេសវិញ » ។
មិនតែប៉ុណ្ណោះអតីតតារាឆ្នើម Manchester United រូបនេះបន្ថែមទៀតថា « ខ្ញុំតែងតែបង់ពន្ធរបស់ខ្ញុំជានិច្ច មិនថានៅប្រទេសអង់គ្លេស ឬប្រទេសអេស្ប៉ាញ»។ ការនិយាយបែបនេះក្រោយរូបគេចេញមុខប្រកែកម្ដងហើយម្ដងទៀត ជុំវិញការចោទប្រកាន់របស់អាជ្ញាធរពន្ធដារអេស្ប៉ាញ៕
នាំមកជូនដោយ : KhmerBall.Com
No comments:
Post a Comment