Wednesday, May 23, 2018



នៅថ្ងៃទី23 ខែឧសភា ឆ្នាំ 2018នេះ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់  បានសរសេរនៅក្នុងបណ្តាញទំនាក់ទំនងសង្គមរបស់លោកថា1500$ រងចាំកីឡាករលោក រឿង សោភណ្ឌ័ គុនខ្មែរជាកេរ្តិ៍របស់ដូនតាមិនប្រឹងលើកស្ទួយបែរជាជ្រោមជ្រែងកីឡាចម្លងពីគេទៅវិញ..!។



លោក ពេជ្រ ស្រស់ ថា ប៉ុន្មានថ្ងៃមុន ខ្ញុំ ឃើញលោកនាយករដ្ឋមន្រ្តីបានឧបត្ថម្ភដល់កីឡាករតៃក្វាន់ដូយ៉ាងច្រើនមានទឹកប្រាក់រហូតដល់១៩ម៊ឺនដុល្លារ ប៉ុន្តែចំពោះគុនខ្មែរ​វិញស្ងាត់ឲ្យឈឹង ដូចជាកីឡាករលោករឿង សោភ័ណ្ឌ បានវាយឈ្នះខ្សែរក្រវ៉ាត់នៅប្រទេសបារាំងរហូតបានពីរខ្សែរក្រវ៉ាត់ ប៉ុន្មានគ្មានស្ថាប័នរដ្ឋណាមួយចេញមុខលើកទឹកចិត្តគាត់ទាល់តែសោះ ពិតជាចម្លែកខ្លាំងមែនទែន ដោយហេតុ គុនខ្មែរជាកេរ្តិ៍របស់ខ្លួនមិនជួយជ្រោមជ្រែង បែរជាមកជ្រោមជ្រែងកីឡាចម្លងពីគេទៅវិញ ..!




ប្រមុខបក្សរូបនេះបានចោទសួរថា តើមានកីឡាករគុនខ្មែរណាមួយមានទឹកចិត្តបន្តថែរក្សាគុនខ្មែរ ដែលជាជាកេរ្តិ៍របស់ដូនតារបស់យើងនោះ ...? ក្នុងន័យនេះ ខ្ញុំ ពេជ្រ ស្រស់សូមប្រកាសឧបត្ថម្ភលោក រឿង សោភ័ណ្ឌ នូវទឹកប្រាក់ 1500$ ដើម្បីលើកទឹកចិត្ត និងថែរក្សាគុនខ្មែរ ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាយើង។

 លោកបន្ថែមថា បោះឆ្នោតជូនគណបក្សយុវជនកម្ពុជាគឺបោះឆ្នោតសង្រ្គោះខ្លួនឯងនិងការអភិវឌ្ឍជាតិខ្មែរឲ្យរុងរឿង។


កែសម្រួលដោយ : ថុល សុផាន់ណា 
Khmer Ball Live 

No comments:

Post a Comment